អេសអេ ធីវី ឆានែល (S.A TV CHANNEL) សូមអរគុណដល់សមត្ថកិច្ចដែលអនុវត្តបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលបានចាប់ជនល្មើស.ជាអ្នកសារព័ត៌មានដូចគ្នាតែធ្វើតាមទំនើងខុសច្បាប់ និងសំណូមពរបន្ត ដល់សមត្ថកិច្ចនគរបាលខេត្តកណ្តាលចាត់វិធានការទៅលើមេបនល្បែងជល់មាន់នៅក្រុងសំពៅពូន និងនាំខ្លួនជនល្មើសពាក់ពន្ធ័មកទទួលទោសតាមច្បាបបន្តបន្ទាប់ផង...!
ផ្សាយចេញពីរាជធានីភ្នំពេញ៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ សូមជម្រាបថា៖ អេសអេ ធីវី ឆានែល (S.A TV CHANNEL) យើងខ្ញុំមិនបានចោទប្រកាន់ថាសមត្ថកិច្ចអនុវត្តខុសនីតិវិធីក្នុងការចាប់ជនសង្ស័យជាអ្នកសារព័តមាន ថាចាប់ដោយកម្រោល ឬអនុវត្តខុសនីតិវិធីច្បាប់ឡើយ ព្រោះអង្គភាពយើងពុំមែនជាមេបញ្ជាការមន្ត្រីអនុវត្តច្បាប់ទាំងនោះទេ បើទោះបីជាការចាប់ខ្លួនជនសង្ស័យ ដោយទទួលបទបញ្ជាពីស្នងការដើម្បីអនុវត្ត្តជាក់ស្តែងក្តី ទោះមានឬគ្មានដីការបង្កាប់ពីតុលាការបង្គាប់អោយចាប់ខ្លួនជនសង្ស័យបង្ហាញភ្លាមៗក្ក៏ដោយព្រោះថាវាមិនមែនជាតូនាទី អេសអេ ធីវី ឆានែល (S.A TV CHANNEL)ឡើយ។ ដូច្នេះ អេសអេ ធីវី ឆានែល (S.A TV CHANNEL) សូមជូនសារធារណជនមេត្តា
ជ្រាបថា៖ អេសអេ ធីវី ឆានែល (S.A TV CHANNEL)គ្រាន់តែជាស្ថាប័នព័ត៌មានមួយ ដែលមិនក្រអើតក្រទមនោះទេ យើងខ្ញុំគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធ៏ម វិជ្ជាជីវ ច្បាប់ សារាចរ សេចក្តីណែនាំ របស់ក្រសួងព័ត៌មាន ជ្រកក្រោមម្លប់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយស្មោះត្រង់ឥតងៀករ៉េ គឺជាសារព័ត៌មានដែលពាំនាំតែដំណឹងពិតជូនថ្នាក់ដឹកនាំ និងសាធារណជនតែប៉ុណ្ណោះ គឺអ្វីដែលយើងទទួលពីពលរដ្ឋពិតៗ..ក្តៅៗ..យើង និងយកមកផ្សាយជម្រាបទៅសាធារណ
ជន និងប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នពាក់ពន្ធ័វិញដោយសុចរិត មិនកែក្រឡៃឡើយ ក្នុងន័យរួមគ្នាពង្រឹងសន្តិភាព ដោយឥតលំអៀង ទៅខាងបុគ្គលដែលល្មើសច្បាប់ ហើយក៏រឹតតែមិនបានតាំងខ្លួនជាជនគ្រាន់បើអ្វីដែរ។
សូមជម្រាបថា៖ អេសអេ ធីវី ឆានែល (S.A TV CHANNEL) មិនដូចបុគ្គលពាលខ្លះ និងសារព័ត៌មានខ្លះ តម្កើងខ្លួនជាជនអស្ចារ្យក្រោមមេឃ ដូចបីសាចប្រឡាក់ឈាមឈ្មោះតាម៉ុក(នៅក្រោមមេឃ មានតែម៉ុក នៅពីលើម៉ុកមានតែមួក.. ហើយនៅពីលើមួកមានតែមេឃ) ដែលអត់មាននរណាត្រួតត្រាបាន ដូចស្វាបានដូង.. យកបណ្តាញសង្គម ប្រឹងសម្លឹងវៀចមាត់ ភ្នែកលៀនក្រឡោតដូចសត្វក្រាមៗ ឥរិយាក្រង៉ែងកែក កែងក្រង៉ែក កោងក្អេងក្អាង មាត់ស្អុយដូចបង្គន់ខ្វះគម្រប.អសីលធម៍គម្រក់ថោកទាប ជេរប្រមាថអ្នកដទៃតាមទំនើងចិត្តបណ្តាលអោយមហាជនស្ទើមួយប្រទេសខ្ពើម រអើមដូចលាមកអីញឹងនោះទេ.ជនកោងក្រងែងស្អុយដូចលាមកខ្លះនោះ បើនរណាដើរក្បែរស្អុយទាំងអ្នកនោះ..រស់ជាបញ្ញើក្អែកតោងដើមណាងាប់ដើមហ្នឹង ចង្រៃជាតិចង្រៃសង្គម មានតែទ្រព្យ ចរិតអន់ដូចសុនខនោះឡើយ។
អេសអេ ធីវី ឆានែល (S.A TV CHANNEL) រឹតតែមិនបានតាំងខ្លួនជាមេ
បញ្ជាការ ឬតុលាការ ឬក៏អាជ្ញាកណ្ដាលអ្វីនោះទេ ដោយដឹងថាខ្លួនគ្មានសិទ្ធិក្នុងការវាយតម្លៃទៅលើសកម្មភាពរបស់សមត្ថកិច្ចអនុវត្តច្បាប់ណាមួយថា ធ្វើបែបនេះត្រូវនីតិវិធី ឬធ្វើបែបនោះខុសនីតិវិធីដែរ គឺគ្រាន់តែផ្សាយតាមការពិតជាក់ស្តែង តាមមតិមហាជន ដោយមិនស្រមើស្រម៉ៃ ដូចអ្នកកាសែតមួយចំនួនតូចប្រើវោហារអសុរោះដែរ!
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមប្រភពពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ខណៈមហាជនមានការប្រតិកម្មបែបណា អង្គភាពយើងខ្ញុំធ្វើការផ្សាយតាមមហាជនបែប
នោះដដែល។
ឧទាហរណ៍ដូចពេលដែលមហាជនបាននិយាយថាសមត្ថកិច្ចអនុវត្តច្បាប់ចាប់តែជនល្មើសជាអ្នកកាសែត ហេតុអ្វីទើបមេបនល្បែង ឬជាមេការបនល្បែងល្មើសច្បាប់ជាក់ស្ដែងដែលជាអ្នកប្តឹងចោទអ្នកកាសែតនោះបែរជារួចខ្លួន និងបានសំណូមពរអោយចាប់មេបនល្បែងផង តាមការសុំ និងការលើកឡើងរបស់មហាជនតែប៉ុណ្ណោះ មិនមែនជាការចោទប្រកាន់ទៅលើនគរបាលយុត្តិធម៌ ឬស្នងការ ឬអធិការក្រុងសំពៅពូន ហើយក៏មិន
បានលើកឡើងថាសមត្ថកិច្ចធ្វើការងារខុសនីតិវិធីច្បាប់នោះទេសូមទានជ្រាប។ នេះគ្រាន់តែជាការសំណូមពររបស់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមួយចំនួនធំតែ
ប៉ុណ្ណោះ មិនមែនជាការចាប់កំហុសខុសឆ្គងដោយ អេសអេ ធីវី ឆានែល (S.A TV CHANNEL) ថាស្ថាប័នអនុវត្តច្បាប់ ធ្វើខុសនីតិវិធីដូចដែលការស្នើសុំឲ្យមានការកែតម្រូវនោះទេ រឿងធ្វើត្រូវនីតិវិធី ឬធ្វើខុសនីតិវិធី គឺជារឿងរបស់នគរបាល មិនមែនជារឿងរបស់អ្នកសារព័ត៌មានឡើយ។
អាស្រ័យដូច្នេះសូមលោកស្នងការមេត្តាទៀនជ្រាប ហើយ
ក៏សំណូមពរបន្ថែមផងដែរថា ករណីនេះលោកស្នងការនគរបាលខេត្តកណ្ដាល គួរតែចាត់វិធានការ ដើម្បីឲ្យមានការចុះស៊ើបអង្កេត និងឈានទៅដល់ការចាប់ខ្លួនមេបនល្បែងជល់មាន់ ជាជនដែលប្រព្រឹត្តបទល្មើសខុសច្បាប់បើកល្បែងស៊ីសង បញ្ជុលមាន់ ឬក៏ហ្គេមអនឡាញទាំងអស់នោះ.. ដើម្បីយើងរងចាំផ្សាយជូនមហាជនជ្រាបវិញ ថាតើបទល្មើសបើកបនល្បែងយ៉ាងចំហរនៅទីតាំងនោះ បើកបានដោយរបៀបណា? ហើយមានជនណាខ្លះដែលពាក់ព័ន្ធទៅនឹងការបើកល្បែងស៊ីសងដោយចំហរបែបនេះបាន។ ព្រោះនេះជាករណីកិច្ចរបស់លោក ឈឿនសុខចិត្ត ស្នងការខេត្តកណ្ដាល តែប៉ុណ្ណោះ។ ត្រង់ន័យថាកាសែតយើងខ្ញុំទាំងអស់នេះចោទប្រកាន់ថាធ្វើខុសនីតិវិធី គឺអង្គភាពយើងខ្ញុំមិនបានធ្វើអ្វីជាការបំពារបំពានចោទប្រកាន់ថាលោកស្នងការដ្ឋាននគរបាល ធ្វើការខុសវិធានឡើយ ដូច្នេះសូមលោកឈឿន សុចិត្ត ស្នងការ ខេត្តកណ្តាល មេត្តាជ្រាប សូមស្នើសុំសូមលោកស្នងការធ្វើការចុះស្រាវជ្រាវ។ ម្យ៉ាងទៀតនោះជាការស្នើសុំយ៉ាងទទូចរបស់ពលរដ្ឋប៉ុណ្ណោះទៅដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា
ផ្ទៃ និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់កម្លាំងចុះត្រួត
ពិនិត្យទៅលើសកម្មភាពនៃការប្រព្រឹត្តបទល្មើសនៅក្នុងក្រុងសំពៅពូនជាពិសេសចំពោះល្បែងស៊ីសងបើកលេងយ៉ាងចំហរ ហ៊ូរកញ្ជ្រៀវតាមតែអំពើចិត្ត សំឡេងខ្ទរពីភូមិមួយដល់ភូមិមួយទៀតហើយឈានដល់ការចាប់ខ្លួនអ្នកកាសែតដែលខ្វះវិជ្ជាជីវៈដែលបានផ្សាយអំពីទីតាំងបនល្បែង និងសកម្មភាពពិតជាក់ស្ដែង ប្រែទៅជាករណី គំរាមកំហែងហែកកេរ្តិ៍ ឯមេបនល្បែងបែរជារួចខ្លួនទៅវិញ នោះអោយមហាជនបានអស់ចិត្ត និងជឿជាក់តាមការគួរ និងដោយក្តីអនុគ្រោះ។
សូមបញ្ជាក់ថា៖ អង្គភាពសារព័ត៌មានយើងខ្ញុំមិនបានកាន់ជើងអ្នកកាសែតណាម្នាក់ដែលប្រព្រឹត្តខុសច្បាប់នោះឡើយ ប៉ុន្តែជាការស្នើសុំទៅដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មេត្តាចាត់កម្លាំងចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតឲ្យបានច្បាស់លាស់ តើល្បែងស៊ីសងដែលបើកចំហរនោះមានពាក់ព័ន្ធចំពោះជនណាខ្លះទើបបានជាមានមនុស្សមួយចំនួនហាក់ដូចជាគោដំប៉ៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ មានចេតនាជាន់ពន្លិចការផ្សាយព័ត៌មានដែលពិតជាក់ស្ដែងបែបនេះ។
សូមបញ្ជាក់បន្ថែមថា៖ អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារម៉ីខ្លួនជុំវិញបញ្ហាការចុះផ្សាយខាងលើនេះ.. សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ ធីវី អនឡាញ យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមឲ្យមានភាពសុក្រឹត្យ-និង យុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ សូមអរគុណ៕
ផ្សាយដោយ៖ នាគ.២៤