បទល្មើសឆ្នុកខុសច្បាប់កើតឡើងពេញផ្ទៃទឹកដោយគ្មានមន្ត្រីណាម្នាក់អើពើឡើយ

S.A TVHD
0
បទល្មើសឆ្នុកខុសច្បាប់កើតឡើងពេញផ្ទៃទឹកដោយគ្មានមន្ត្រីណាម្នាក់អើពើឡើយ នៅយប់ថ្ងៃទី ០២ ខែ ធ្នូ  ឆ្នាំ ២០២៤
        ខេត្តសៀមរាប៖ ឆ្នុកគឺជាឧបករណ៍ខុសច្បាប់ ហើយជាឧបករណ៍ពេញនិយមសម្រាប់ជនខិលខូចយកមកប្រើដើម្បីចាប់យកត្រីតូចៗ ហើយក៏ជាឧបករណ៍ងាយបំផ្លាញមច្ឆាជាតិលឿនបំផុត បើគ្មានការទប់ស្កាត់ពីមន្ត្រីជលផលទេ។ ជាក់ស្ដែងនៅយប់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ អង្គភាពសារព័ត៌មានយើងបានទទួលដំណឹងពីប្រជាពលរដ្ឋរាយការណ៍មកថា មានឧបករណ៍ឆ្នុកជាច្រើនកំពុងតែកើតមានឡើងពេញផ្ទៃទឹកចាប់ពីចំណុច មាត់ខ្លា ភូមិថ្មី និងស្ទឹងជ្រៅ ដែលស្ថិតនៅក្នុងឃុំអន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប។
        ខណៈដែលព័ត៌មានយើងបានចុះទៅដល់ជាក់ស្ដែងក៏បានឃើញឧបករណ៍ឆ្នុកខុសច្បាប់ជាច្រើនពិតប្រាកដដូចដែលប្រជាពលរដ្ឋបានរាយការណ៍មកមែន ពលរដ្ឋម្នាក់បានលួចសិបប្រាប់ដល់អង្គភាពសារព័ត៌មានយើងសូមមិនបញ្ចេញឈ្មោះ គេតែងតែឃើញមន្ត្រីជលផលមន្ត្រីបរិស្ថាននិងសហគមន៍ តែងតែចុះល្បាត ប៉ុន្តែសកម្មភាពទាំងនេះហាក់បីដូចជាគ្មានប្រសិទ្ធភាព។ រាល់ការចុះល្បាតរបស់មន្ត្រីជំនាញម្ដងៗគេតែងតែសង្កេតឃើញថា ហាក់បីដូចជាមានអ្នកផ្ដល់ដំណឹងឲ្យជនខិលខូចជាមុន ពីព្រោះគេឃើញឧបករណ៍ឆ្នុកចាប់បំភ្លឺចាប់ត្រីមានតិចតួចពេលដែលមន្ត្រីជំនាញចុះម្ដងៗ ប៉ុន្តែបើមិនត្រីជំនាញមិនចុះល្បាតវិញគេឃើញថាឧបករណ៍ឆ្នុកកើតឡើងពេញផ្ទៃទឹកជារៀងរយប់។ 

         មួយទៀតពលរដ្ឋនៅតែឆ្ងល់ថា បើចុះបង្ក្រាបហើយហេតុអ្វីក៏មិនបំផ្លាញឧបករណ៍ឆ្នុកដែលគេទុកចោលទាំងយប់ទាំងថ្ងៃពេញផ្ទៃទឹកនោះទៅ ដែលមានដូចជាចម្រឹងខ្សែរបស់វា ជាឧបករណ៍ដែលរៀបចំដាក់ឆ្នុកយូរជាងគេ។
        ពលរដ្ឋម្នាក់ទៀតបានខ្សឹបប្រាប់ដល់សារព័ត៌មានយើងថា ប្រសិនបើយើងចង់ដាក់ឆ្នុកនៅទីតាំងណាមួយយើងត្រូវទាក់ទងមេខ្យល់ឬក៏អ្នកកាងទើបយើងមានសិទ្ធិដាក់នៅទីតាំងនោះបាន មានន័យថាបើមិនបងលុយអោយទៅលោកប្រធានសហគមគឺដាក់មិនបានទេ ហើយប្រជាពលរដ្ឋដ៏ដែលបានបន្តទៀតថា មុននិងទៅដាក់ត្រូវសុំការអនុញ្ញាតិទើប បានគេអោយដាក់ហេតុនេះទើបប្រជាពលរដ្ឋ អស់ជំនឿចិត្តទៅលើមន្ត្រីពាក់ព័ន្ធ។ នៅថ្ងៃដែលអង្កភាពសាព័ត៌មានយើងបានចុះទៅដល់ផ្ទះលោកមេភូមិមាត់ខ្លាលោកក៍បាននិយាយប្រាប់អ្នកសាព័ត៌មានយើងថា ប្រជាជនដែលស្ថិត នៅភូមិមាត់ខ្លាគឺអាណាធិបតេយ្យនិយាយមិនស្ដាប់ទេដោយហេតុនេះទើបជំនាញបង្ក្រាបមិនបាន។ 
        
         ប្រភពដដែលបានបន្តទៀតថា ប្រហែលជាជនខិលខូចត្រូវរូវជាមួយជំនាញហើយមើលទៅបានជាឃើញឧបករណ៍ឆ្នុកចាប់បំភ្លឺចាប់យកកូនត្រីពេញផ្ទៃទឹកយ៉ាងអាណាធិបតេយ្យយ៉ាងដូច្នេះ។ ពលរដ្ឋនៅតែឆ្ងល់ថាតើមន្ត្រីគ្រប់គ្រងនៅតំបន់នេះយកលុយពីគេ រឺ អសមត្ថភាពឬមួយយ៉ាងណាបានជាបទល្មើសឆ្នុកនៅតែកើតមានឡើងដ៏ដែលៗ។
        ប្រជាពលរដ្ឋជាច្រើនបានស្នើសុំដល់លោកពិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់សោភ័ណ្ឌ លោកអភិបាលស្រុកជីក្រែង លោក បូ ម៉េងទ្រី ជាពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ឌីណា សូមជួយចាត់វិធានការដល់មន្ត្រីថ្នាក់ក្រោមក៏ដូចជាចាត់វិធានការទៅលើសកម្មភាពបទល្មើសទាំងនេះឱ្យខានតែបានផងទៀន។ អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។ 

         អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌  យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !