ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការ...

S.A TVHD
0
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥
        នាព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូប នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យចំនួន៩រួមមាន៖ 
១. អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ 

២. អនុក្រឹត្យ ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិកម្ពុជា 

៣. អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ 

៤. អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 

៥. អនុក្រឹត្យ ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា 

 ៦. អនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ 

៧. អនុក្រឹត្យ ស្តីពីការកែសម្រួល និងការដំឡើងប្រាក់បំណាច់មុខងារប្រចាំខែរបស់ឧបការីកម្រិតទី៤ ទី៥ និងទី៦ នៃអង្គភាពប្រឆាំងអំពើពុករលួយ 

៨. អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងបច្ច័យនិច្ចភត្តប្រចាំខែជូនគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញ ការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង 

៩. អនុក្រឹត្យ ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល។ ផ្សាយ៖ កន ចំណាន
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !