កម្មវិធីពិសារអាហារសាមគ្គីអបអរសាទរទិវាជ័យជម្នះ ៧ មករា "ពន្លឺនៃសន្តិភាព" ជាមួយការចូលរួមរបស់ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ

S.A TVHD
0
កម្មវិធីពិសារអាហារសាមគ្គីអបអរសាទរទិវាជ័យជម្នះ ៧ មករា "ពន្លឺនៃសន្តិភាព" ជាមួយការចូលរួមរបស់ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២...អរគុណ៧មករា ខួបលើកទី៤៦ ជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរបានផុតពីសង្រ្គាម...រៀបចំដោយ សេនាសន្តិភាព ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់...!
        ផ្សាយចេញពីរាជធានីភ្នំពេញ: នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួម កម្មវិធីពិសារអាហារសាមគ្គីអបអរសាទរទិវាជ័យជម្នះ "៧មករា ពន្លឺនៃ សន្តិភាព" រៀបចំដោយ សេនាសន្តិភាព ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ ដើម្បីអបអរសាទរទិវាជ័យជម្នះ (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ខួបលើកទី៤៦  ដែលជា ថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរចាប់ពីពេលនោះមក។ 

រយៈពេល៤៦ឆ្នាំនេះ ផ្តើមចេញពីជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថាកម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដីដែលមានតំបន់ត្រួតត្រាច្រើន បានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានការកោតសរសើរ គ្រប់ៗគ្នាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើក្រឡេកមើលកាលពី៤៦ឆ្នាំមុន ចាប់ពីពេលដែលកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប្រជាជនកម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើន ដើម្បីស្ដារប្រទេសឡើងវិញ។ 

នៅក្នុងរយៈពេលនេះ កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់ដោយសង្រ្គាមស៊ីវិល ធ្លាប់មានតំបន់ត្រួតត្រាច្រើន ជាប្រទេសដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ កម្មវិធីពិសារអាហារសាមគ្គីនេះត្រូវបានរៀបចំនៅតាមដងទន្លេចតុមុខ មុខព្រះបរមរាជវាំង ជាមួយនឹងសកម្មភាពជាចម្បងដូចជា ការជិះនាវាប្រគំតន្ត្រីអកកាដង់ រាំលេង កំសាន្ត ទស្សនាការបាញ់កាំជ្រួច និងការទស្សនាការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ។
ការអបអរសាទរខួបជ័យជម្នះ ៧ មករា ជាសញ្ញាសំគាល់នៃការចងសាមគ្គីរបស់ប្រជាជនកម្ពុជា និងការកោតសរសើរដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសឱ្យរីកចម្រើនយ៉ាងឥតឈប់ឈរ។ 

ក្នុងន័យនេះ សេនាសន្តិភាពបានរៀបចំកម្មវិធីពិសារអាហារសាមគ្គីអបអរសាទរទិវាជ័យជម្នះ "៧មករា ពន្លឺនៃ សន្តិភាព" ជាមួយនឹងការជិះនាវាប្រគំតន្ត្រីអកកាដង់ រាំលេង កំសាន្ត ទស្សនាការបាញ់កាំជ្រួច និងទស្សនាគយគន់ការអភិវឌ្ឍន៍ នៃរាជធានីទីក្រុងភ្នំពេញ តាមដងទន្លេ ចតុមុខ ដែល ដែលស្ថិតនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង។
ផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !